Sunday, 18 December 2011

ចាញ់​ព្រោះ​គ្មាន​សំណាង

យប់​មិញ​នេះ​ក្រុម​កាំភ្លើង​ធំ​បាន​ប្រកួត​ចាញ់​ក្រុម​ព័ណ៌​ខៀវ Man City ក្នុង​លទ្ធផល ១-០ នៅ​ទឹក​ដី Etihad Stadium។
ការ​គ្រប់​គ្រង​​បាល់​អំឡុង​ពេក​ប្រកួត Arsenal បាត់​បង់​ឱកាស​ជា​ច្រើន ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ 47303 នាក់។ ១​គ្រាប់​របស់ David Silva បន្ទាប់​ពី​បាល់​ក្រឡក​ពី​អ្នក​ចាំ​ទី W. Szczęsny ក្រោយ​ពី​ការ​ស៊ុត​របស់ S. Agüero។

កាំភ្លើងធំ​​ត្រូវ​អវត្ថមាន​កីឡាករ​មួយ​ចំនួន ដូចជា V. Mannone L. Fabiański C. Eastmond K. Gibbs B. Sagna J. Wilshere André Santos...

ប្រកួត​បន្ទាប់​ Arsenal ត្រូវ ប្រកួត​ជា​មួយ​Aston Villa នៅ​​ទឹក​ដី​ Villa Pack វេលាម៉ោង ២ និង ៤៥ នាទី​រំលង​អាធ្រាត ថ្ងៃ​ទី២២ ខែ​ធ្នូ​ ឆ្នាំ​២០១១ ខាង​មុខ។

Thursday, 15 December 2011

Big match សម្រាប់​រដូវ​កាល

បន្ទាប់​ពី​ឈ្នះ​ Everton នៅ​ Emirate Stadium​ ១-០ ដោយ​ថ្វី​ជើង​កីឡាករ RVP នៅ​នាទី ៧០ បន្ទាប់​ពី​ការ​បញ្ជូន​បាល់​ពី​A.Song ឈរ​នៅ​លេខ​៥​ក្នុង​តារាង​មាន​២៩​ពិន្ទុ​នៅ​សប្ដាហ៍​ទី១៥។

សម្រាប់​ចុង​សប្ដាហ៍​នេះ​វិញ កាំភ្លើងធំ​នឹង​ត្រូវ​លើក​ទ័ព​ទៅ​កាន់​ទី​ក្រុម ​Manchester ដោយ​ត្រូវ​ប្រកួត​ជា​មួយ ក្លិប​អ្នក​មាន​ជាន់​ថ្មី Man City នៅEtihad Stadium ។ នៅ​ថ្ងៃ​១៨​ខែ​ធ្នូ​ឆ្នាំ២០១១ ជា​ថ្ងៃ​ជំនួប​ទី​២​រវាង​ ក្រុម​ទាំង​២។ Arsenal មាន​សមាជិក​ជា​ច្រើន​កំពុង​រង​របួស។

តើ​កាំភ្លើធំ​អាច​បង្អាក់​ដំណើ​របស់​Man Cityបាន​ដែរ​រឺ​ទេ?

Thursday, 8 December 2011

Premier League ប៉ះ​Everton

ក្រុម​កាំភ្លើង​ធំ​ត្រូវ​បើក​ពហុ​កីឡា​ដ្ឋាន​Emirate Stadium របស់​ខ្លួន​ទទួល​ភ្ញៀវ​ទូក​ក្ដោង​Everton មក​ពី​ទី​ក្រុង​Liverpool នៅ​រាត្រី​ថ្ងៃ​សៅរិ៍​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១១​នេះ វេលាម៉ោង​២២:០០នាទី​(ម៉ោង​នៅ​កម្ពុជា)។
នេះ​ជា​សប្ដាហ៍​ទី១៤​នេះ​កាំភ្លើង​ធំ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥​មាន​២៦​ពិន្ទុ ចំណែក​ឯ​ក្រុម​ភ្ញៀវ​មាន​ចំណាត់​ថ្នាក់​លេខ​១០​មាន​១៦​ពិន្ទុ។

គេ​នៅ​ចាំ​បាន​ថា​កាល​ពី​រដូវ​កាល​មុន​ នៅ​ទឹកដី​របស់​ខ្លួន​កាំភ្លើង​ធំ​បាន​យក​ឈ្នះ​Evertonក្នុង​លទ្ធផល​២-១ ក្រោម​ថ្វី​ជើង​កីឡាករ​ជន​ជាតិ​រុស្សី Andrey Arshavin និង ខ្សែ​ការពារLaurent Koscielny។

Friday, 2 December 2011

ក្រៅ​ផ្ទះ​​អាច​ឈ្នះ​អត់?


កាំភ្លើងធំ​ត្រូវ​លើក​ទ័ព​ទៅ​DW stadium របស់ Wigan សម្រាប់​សប្ដាហ៍​ទី១៤ ក្នុង​ពានរង្វាន់ លីកកំពូល​របស់​អង់គ្លេស។ ១៣​ប្រកួត​របស់​កាំភ្លើងធំឈ្នះ៧ស្មើ២ចាញ់៤​ចំណាត់​ថ្នាក់​លេខ៧។ សម្រាប់Wigan ១៤ប្រកួត​ឈ្នះ​២​ស្មើ៣ចាញ់៨​ចំណាត់​ថ្នាក់​លេខ១៩។ មាន​ព័ត៌មាន​វិភាគរបស់BBCមួយ​ចំនួនទាក់ទិន​នឹង​គូរ​មួយ​នេះ។ ជំនួប​ក្នុង​ការ​ប្រកួត​កាល​ពី​ឆ្នាំ​២០១០​នៅ​ផ្ទះ​របស់​Wigan ក្នុង​លទ្ធផល ២-២។





                                        
                                          ចំណាត់​ថ្នាក់​បណ្ដោះ​អាសន្ននៅ​សប្ដាហ៍ទី១៣


 តើមិត្តអ្នក​អាន​អាច​ទាយ​បាន​ទេ​ថា​តើ​កាំភ្លើងធំអាច​បំបាក់Wiganបាន​អត់នៅ​ក្រៅ​ផ្ទះ?

Wednesday, 23 November 2011

រូបភាពអំឡុងប្រកួតជាមួយDortmund






រូបថត៖ Facebook Page: Arsenal Till I die

ឡើងទៅវគ្គ​១៦​ក្រុមយ៉ាងងាយ

យប់មិញកាំភ្លើងធំបាន​ប្រកួត​ឈ្នះក្រុម​ Borussoia Dortmund ដែល​ជា​ជើង​ខ្លាំង​មក​ពី​អាឡឺម៉ងក្នុង​លទ្ធផល ២-១។

លទ្ធផល កាំភ្លើងធំឈ្នះ២-១

ក្រោម​ក្រសែភ្នែកទស្សនិកជនចំនួន៥៩៥៣១នាក់កីឡាករ RVPរកបាន​២គ្រាប់​តែម្នាក់ឯង​ក្រោម​ការសហ​ការ​ក្រុម​បាន​ល្អ និង​បន្ទាប​ពី​ការ​បញ្ចូនបាល់​ពី​កីឡាករA.Song (សម្រាប់គ្រាប់ដំបូង)នៅ​នាទី​៤៩ និង​គ្រាប់​បន្ទាប់​ក្រោយ​ពីការ​បញ្ចូន​ពី​ខ្សែការពារ​យ៉ាង​មាំT.Vermaelenនៅនាទី៨៦។ ចំណែក​ឯគ្រាប់​ទី១​របស់​Dortmundរកបានដោយ​កីឡាករ​ជនជាតិ​ជប៉ុន Gakawa នៅ​នាទី​៩២។ អំឡុងការប្រកួត​លោក​អាជ្ញាកណ្ដាល​ជនជាតិបែលហ្សិក ​បាន​ចាយកាតលឿងអស់ចំនួន៤ សម្រាប់​ក្រុម​ទាំង២។ សរុប​ជា​រួម​ការ​គ្រប់គ្រងបាល់​របស់​កាំភ្លើងធំមានចំនួន៥៨% ចំណែកឯក្រុម​ភ្ញៀវដែលខំប្រឹងលេងបាល់ខ្លីៗ​យ៉ាងណាក៏ដោយ​តែគ្រប់គ្រងសាច់បាល់បាន​ត្រឹមតែ ៤២%តែប៉ុណ្ណោះ។ 

បន្ទាប់​ពី​គ្រាប់​បាល់ទី១


ស្របពេលនឹងការប្រកួត​ដ៏ស្វិតស្វាញខាងលើ គេសង្កេតឃើញមានវត្ថមានរបស់​កីឡាករ​ជើង​ចាស់​របស់​​កាំភ្លើងធំ Thierry Henry និង​កីឡាក​រវាយ​Tennis លេខ៤​ពិភពលោក(អតីតលេខ១ពិភពលោក) Roger Federe មកចូល​រួម​ទស្សនាដែរ។




ប្រកួត​បន្ទាប់​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ កាំភ្លើងធំ​ត្រូវ​ប្រកួត​ជា​មួយ​ក្រុមFulhamក្នុង​ពាន​រង្វាន់​លីក​កំពូលរបស់​អង់គ្លេសសម្រាប់​សប្ដាហ៍ទី១៣។ព័ត៌មាន​ជា​ច្រើន​សម្រាប់ការប្រកួតខាងលើ​រវាង​កាំភ្លើងធំជា​មួយ​Dortmund សូម​ពិនិត្យលំអិត

យូហ្វាឆេមពានលីកសប្ដាហ៍ទី៥


កាំភ្លើងធំ​ត្រូវ​ជា​មួយ​ក្រុម​ BV Borussia 09 Dortmund នៅ​រាត្រី​នេះ នៅ​កីឡាដ្ឋាន​Emarite Stadium របស់​ខ្លួនក្នុង​កម្មវិធី​ពានរង្វាន់ ​UEFA Champion League ។ សម្រាប់​កាំភ្លើងធំ ជ័យជម្នះ​សម្រាប់​​ប្រកួត​នៅ​រាត្រីនេះ​ពិត​ជា​មាន​សារៈសំខាន់ណាស់ ដើម្បី​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ៤ប្រកួត​កន្លងមក កាំភ្លើងធំមាន​៨​ពិន្ទុ ចំណែកឯ Dortmund មាន​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ។
នៅ​កម្ពុជា ស្ថានីយ៍ទូរទស្សន៍ CTN នឹង​ធ្វើការ​ផ្សាយ​បន្តរ រវាង​កាំភ្លើងធំ និង ក្រុម​ខ្លាំង​មក​ពី​អាឡឺម៉ង នៅ​វេលាម៉ោង២.៤៥នាទីទៀបភ្លឺ។

តើ​កាំភ្លើងធំ​ជា​ក្រុម​មួយអាច​ឆ្លង​ទៅ​វគ្គ១៦​ក្រុម​ចុង​ក្រោយដោយ​ងាយ​​ដែរ​រឺទេ?